27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1429 POSTS
0 COMMENTS

អាមេរិកប្រកាសរឹបអូសលុយរបស់ អ៊ីរ៉ង់៧ពាន់លានដុលា្លរចែកអោយជនរងគ្រោះដោយសារអំពើភេរវកម្ម

នៅទីបំផុតរដ្ឋការរបស់លោកដូណាល់ត្រាំ បានសម្រេច រឹបអូសលុយ របស់អ៊ីរ៉ង់ ដែលមានប្រមាណជា ៧ពាន់លានដុល្លារ ដោយបង្វែរ ទៅផ្ដល់អោយជនរងគ្រោះ  ដោយសារអំពើភេរវកម្ម ប៉ុន្តែជនរងគ្រោះទាំងនោះគឺជាពលរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស អាមេរិក បានប្រកាសដូចនេះ ដោយស្រង់មកចុះផ្សាយដោយសារព័ត៌មាន អាមេរិក UPI  កាលពីថ្ងៃទី៥មករា ឆ្នាំ២០២១។ តាមប្រភពដដែលនេះ លុយទាំងនេះ គឺជាផ្នែកមួយកើតចេញពីវិធានការរបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយការរឹបអូសប្រាក់ទាំងនេះ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម...

ក្រុមមេធាវីរបស់លោក កឹម សុខា រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ឱ្យតុលាការបន្តបើកសវនាការឡើងវិញ

ក្រុមមេធាវីលោកកឹម សុខា បានដាក់លិខិតស្នើសុំដល់ក្រសួងយុត្តិធម៌តែម្តងកាលពីចុងខែធ្នូ ដើម្បីជំរុញឱ្យតុលាការបើកសវនាការលោកកឹម សុខា ឡើងវិញឱ្យបានឆាប់ចប់។ សហមេធាវីរបស់លោកកឹម សុខា មួយរូប គឺអ្នកស្រី ម៉េង សុភារី បានប្រាប់សាព័ត៌មាន The Cambodia Daily មុនការផ្សាយនេះថា ការឈានទៅរកការជួយអន្តរាគមន៍ពីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៣ ខែធ្នូ លើសំណុំរឿងលោកកឹម សុខានេះ គឺដោយសារតែសាលាដំបូងរាជធានីភ្នំពេញមិនអើពើនឹងការស្នើសុំរបស់ពួកគេឱ្យបន្តសវនាការឡើងវិញលើលោកកឹម សុខា។ អ្នកស្រីបញ្ជាក់ថា ការសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌នេះ ដោយ ...

មន្ត្រីអតីតបក្សសង្គ្រោះជាតិថា អ្នកនយោបាយខ្មែរមិនគួរបង្កើតសត្រូវជាមួយពូជសាសន៍ខ្លួនឯងនោះទេ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង អំពាវនាវ ឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង រកដំណោះស្រាយផ្សះផ្សាជាតិផ្ទៃក្នុងជាតិ ជាជាងបន្តបំផ្លាញសាមគ្គីជាតិ និងបង្កើតសត្រូវបងប្អូនឯង ដែលជាការផ្តល់ឧកាសឲ្យចោរឈ្លានពានក្បែរខាង អាចអនុវត្តល្បិចកលលេបត្របាក់ទឹកដីកម្ពុជាបានសម្រេច។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កម្ពុជាគឺពិតជាពឹងផ្អែកទៅលើឥស្សរជននយោបាយធំៗឯកភាពគ្នា បង្កើតទំនុកចិត្តឲ្យគ្នា ដោយងាកមកចាប់ដៃគ្នាក្នុងវប្បធម៌សន្ទនា ប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព យុត្តិធម៌ និងសន្តិភាព ដោយពិតប្រាកដ។ លោកអះអាងថា កម្ពុជាធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ...

និស្សិតបញ្ញវន្តខ្មែរថា រដ្ឋាភិបាលបោះបង់ព្រឹត្តការណ៍ ២៣ តុលា ឆ្នាំ១៩៩១ តែប្រឹងលើកតម្កើងថ្ងៃ ៧ មករា ជំនួសវិញ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ តែត្រូវជំនួសមកវិញនូវថ្ងៃ ២៣ តុលា ដោយឈរលើស្មារតីឯកភាពជាតិខ្មែរ ដើម្បីបញ្ចប់នូវការខ្វែងគំនិតគ្នា ក្នុងចំណោមជាតិខ្មែរតែមួយ ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតើដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានអះអាងថា ការកំណត់យកថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ គឺជាការសម្រេចឯកតោភាគី របស់គណបក្សប្រជាជនកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ...

ក្រុមអ្នកមានលុយ និងមានអំណាចនាំគ្នាបកស្រាយពីប្រវត្តិដី របស់ពួកគាត់ដែលទទួលបានពីការកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុ

ក្រោយការចុះផ្សាយ របស់ The Cambodia Daily កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធ បុគ្គលមានឈ្មោះកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលភាគច្រើនជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល និងឈ្មួញមានទ្រព្យរួចមក លោកស្រី អ៊ុំ តុង ដែលអះអាងថា ជាតំណាងឲ្យម្ចាស់ដីចំនួន ០៤គ្រួសាររួមមាន៖ លោក ជា វាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកស្រី សុខ លី...

GMAC ថាការផុតសុពលភាពនៃកម្មវិធីអនុគ្រោះពន្ធ GSP នឹងប៉ះពាល់ដល់អ្នកបញ្ជាទិញផ្ទាល់

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ហៅការផុតសុពលភាពនៃកម្មវិធីអនុគ្រោះពន្ធ GSP កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងមានផលប៉ះពាល់ផ្ទាល់ទៅលើអ្នកបញ្ជាទិញ។ សេចក្តីជូនដំណឹងរបស់ GMAC ប្រាប់ទៅសមាជិករបស់ខ្លួននៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ បញ្ជាក់ថា ផលប៉ះពាល់ទៅលើអ្នកបញ្ជាទិញផ្ទាល់នោះ ដោយសារពួកគេត្រូវបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកសិន រហូតទាល់តែកម្មវិធីនេះ ត្រូវសហរដ្ឋអាមេរិកផ្តល់សុពលភាពឡើងវិញ។ ប្រភពដដែលបន្តថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP)បានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រទេស និងដែនដី១១៩ទៀត កាលពីថ្ងៃទី៣១...

ក្រសួងប្រៃសណីយ៍ ប្រាប់ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម WhatsApp មានការប្រុងប្រយ័ត្នចំពោះចោរបច្ចេកវិទ្យា លួចគណនីផ្ទាល់ខ្លួន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការណែនាំទៅអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវប្រុងប្រយ័ត្ន ដោយសារតែមានចោរ បច្ចេកវិទ្យា ឬHackers ធ្វើជាផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់អ្នកប្រើប្រាស់ ដើម្បីទទួលបានលេខកូដ៦ខ្ទង់ រួចលួច log ចូលគណនីនោះ មកគ្រប់គ្រងជំនួសម្ចាស់ដើមវិញ។ សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ កាលពីម្សិលមិញបញ្ជាក់ថា នាពេលថ្មីៗនេះ ចោរបច្ចេកវិទ្យាឬ Hackers បានវាយប្រហារដោយធ្វើការក្លែងបន្លំជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ ដែលក្រសួងហៅថាជាជនរងគ្រោះ។ សារដែលផ្ញើទៅនោះ មានខ្លឹមសារ...

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សាទរវត្តមានជាថ្មីតាមបណ្ដាញសង្គមរបស់ The Cambodia Daily

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​សម្គាល់​ឃើញ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​នៅ​ក្នុង​ស្ថានការណ៍​ពិបាក​សង្គ្រោះ​បំផុត។ លិខិត​ដដែល​សរសេរ​ថា សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ជាប់​ទ្រុង​នៃ​អំណាច​អាជ្ញា​ទំនើង​ចិត្ត​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​អសន្តិសុខ​កើត​ឡើង​ពេញ​ប្រទេស​យ៉ាង​អយុត្តិធម៌ ហើយ​ស្ថានការណ៍​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ធ្លាក់​ដុនដាប​​ក្រោម​ការ​ក្ដោបក្ដាប់​ទាំង​ស្រុង ដោយ​សមាជិក​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។ លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​សរសេរ​ទៀត​ថា អំណាច​កំពូល​របស់​រដ្ឋ​ដែល​បម្រើ​ប្រជាពលរដ្ឋ​នោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ដឹកនាំ​ផ្ដាច់ការ​តែ​ម្នាក់...

IDEA TALK៖ «ការដោះស្រាយបញ្ហាជាតិ និងបញ្ហាពលរដ្ឋក្នុងឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន»

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ «ការដោះស្រាយបញ្ហាជាតិ និងបញ្ហាពលរដ្ឋក្នុងឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន»

អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលបង្ខំឲ្យកូរ៉េខាងត្បូងបញ្ជូនទ័ពមកកាន់មជ្ឈឹមបូព៌ា

អង្គភាពឆ្មាំ បដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះថា ខ្លួនបានរឹបអូសកប៉ាល់ដឹកគីមីប្រេងមួយគ្រឿង ដែលមានដោតទង់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងច្រកសមុទ្រ Hormuz ដោយរកឃើញថា កប៉ាល់នោះបានរំលោភច្បាប់បរិស្ថានដែនសមុទ្រ។ សារព័ត៌មាន នៃគេហទំព័រ npr.org បានចុះផ្សាយដោយស្រង់សេចក្ដីប្រកាសព័ត៌មាន របស់ ឆ្មាំបដិវត្តអ៊ីរ៉ង់ បានអោយប្រកាសដូច្នេះថា «កប៉ាល់ដែលកាន់កាប់ដោយប្រទេសកូរ៉េខាងត្បូងមួយគ្រឿង ត្រូវបានកងនាវាចរនៃកងកម្លាំងរបស់យើង បានរឹបអូសយកនៅព្រឹកនេះ»។ សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា «កប៉ាល់ដឹកប្រេងនេះ ចេញពីកំពង់ផែមួយឈ្មោះថា Al Jubail...

Latest news