30.7 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2857 POSTS
0 COMMENTS

បទវិភាគ៖ តើ​ហេតុ​អ្វី​បានជា​គ្រួសារ​ត្រកូល ហ៊ុន តែង​លើកឡើង​អំពី​បដិវត្តន៍​ពណ៌?

លោក ហ៊ុន សែន តែងតែ​អួតអាង​ថា លោក​បាន​បង្កើត​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយ​ទៅវិញ លោក​តែង​គំរាម​ម្តង​ហើយ​ម្តង​ទៀត​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ និង​ចោទ​ក្រុម​នេះ ឬ​ក្រុម​នោះ​ថា​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។ ក្នុង​ឱកាស​ថ្លែង​សារ​អបអរ​សាទរ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងទៅ លោក ហ៊ុន សែន បាន​ឆ្លៀត​រំឭក​រឿង​បដិវត្តន៍​ពណ៌​ដែល​គាត់​ធ្លាប់​ប្រើ​ជា​ការ​គំរាម​កម្ទេច​ចំពោះ​ក្រុម​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ចំពោះ​ការ​ដឹកនាំ​របស់​គាត់។ បន្ទាប់ពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ចំណែក​កូនប្រុស​របស់​លោក​មួយ​រូប​ទៀត គឺ​លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា បដិវត្តន៍​ពណ៌​មិន​បាន​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​ឡើយ។ តើ​អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? អ្នកវិភាគ​ខ្លះ​និយាយ​ថា ពលរដ្ឋ​តែង​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ...

IDEA TALK៖ សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

លោក បៃដិន ទៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ចំ​ពេល​កូរ៉េ​ខាងជើង​ពន្លឿន​ការ​បាញ់​មីស៊ីល​គំរាម​ឧបទ្វីប

មន្ត្រី​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អាមេរិក បាន​និយាយ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ចាប់ផ្ដើម​ចាក​ចេញពី​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ឧសភា សំដៅ​ទៅ​ធ្វើ​ទស្សនកិច្ច ២​ប្រទេស គឺ​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​វ័យ​ជិត ៨០​ឆ្នាំ​រូប​នេះ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងកើត​ពីរ​នេះ គឺជា​លើកដំបូង​បន្ទាប់ពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។ ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​ទី​មួយ​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន មក​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំង​សន្តិសុខ...

រដ្ឋមន្ត្រី​កសិកម្ម​ថា​ការ​ដោះដូរ​ដី​សួនសត្វ​ភ្នំ​តាម៉ៅ​មិន​មាន​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ការ​ដោះដូរ​ដី​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្បែរ​សួនសត្វ​ភ្នំ​តាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន មិន​មាន​ផល​ប៉ះពាល់​ដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ជាង ៤០០​ហិកតារ​ដែល​មាន​របង​ព័ទ្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្វើឡើង​តាម​លិខិត​ដែល​បាន​ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​នៅ​ក្នុង​លិខិត​ថា ការ​ស្នើសុំ​គោលការណ៍​ដើម្បី​ដោះដូរ​ទីតាំង​ដី​របស់​គណៈរដ្ឋមន្ត្រី​នោះ មិន​បាន​ប៉ះពាល់ ឬ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដែល​មាន​ទំហំ​ជាង ៤០០​ហិកតារ...

គ្រឿងចក្រ​ជាច្រើន​កំពុង​ឈូស​ឆាយ​ទន្ទ្រាន​ព្រៃស្រោង​ក្នុង​តំបន់​ព្រៃឡង់​រាប់ពាន់​ហិកតារ

គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​កម្មករ​ជាច្រើន​នាក់ កំពុង​មមាញឹក​ឈូស​ឆាយ​កម្ទេច​ព្រៃស្រោង​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ បាន​ចុះ​ដល់​ទីតាំង​បទល្មើស​ព្រៃឈើ​កាលពី​សប្តាហ៍​មុន បាន​ថត​វីដេអូ និង​គ្រឿងចក្រ​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នេះ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់ ប៉ុន្តែ​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​នៅឡើយ​ទេ​មក​ទល់​ពេលនេះ។ សមាជិក​សហគមន៍​ការពារ​ព្រៃឡង់​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ថាន់ សាន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា បច្ចុប្បន្ន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ស្ថិត​ក្នុង​ឃុំ​ចម្ការលើ ឃុំ​អន្លង់ភេ...

GDP៖ ការ​រើសអើង​និន្នាការ​នយោបាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ អះអាង​ថា ភាព​ភ័យខ្លាច​ដោយសារ​ការ​រើសអើង​និន្នាការ​នយោបាយ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ក្លាយ​ជា​ប្រធានបទ​យ៉ាង​សំខាន់​មួយ​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា ការ​លុបបំបាត់​បញ្ហា​រើសអើង និង​ភាព​ភ័យខ្លាច​ដែល​កើតឡើង​ពី​ការ​ប្រកាន់​និន្នាការ​នយោបាយ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លុបចោល​ឲ្យ​អស់...

ក្រុម​តស៊ូ​មតិ​ថា​បក្ស​ភ្លើង​ទៀន​កំពុង​ជួយ​រក្សា​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ កំពុង​ជួយ​បំភ្លឺ​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​ប្រកាស​ចូលរួម​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២២។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា គណបក្ស សម រង្ស៊ី ដែល​មិនទាន់​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន ធ្លាប់​ជា​គណបក្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១...

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

លោក កឹម សុខា ថា​វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ក្នុង​សវនាការ​លើក​ទី​៤០ នៅ​ថ្ងៃ​ពុធ ទី​១៨ ឧសភា នេះ​ថា វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ជាង​មួយ​ម៉ោង​របស់​លោក ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​យ៉ាង​ធ្ងន់ធ្ងរ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា វីដេអូ​របស់​មេធាវី​ខាង​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​យក​មក​ប្រើប្រាស់​ធ្វើជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លើ​រូបលោក មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ហើយ​ជា​ខ្សែ​វីដេអូ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថែម​ទៀត។ លោក​បន្ត​ថា...

គណបក្ស​ខ្មែរ​តែ​មួយ​ថា​ធ្លាប់​រង​ភាព​អយុត្តិធម៌​ពី​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អះអាង​ថា ខ្លួន​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចោទ​ខ្លួន​ថា​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច ដោយសារតែ​ខ្លួន​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​គណបក្ស​ភ្លើង​ទៀន បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុច លី បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក សម រង្ស៊ី ធ្លាប់​ចោទ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨...

Latest news