Thursday, June 3, 2021
Home ជម្លោះដីធ្លី

ជម្លោះដីធ្លី

video

មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។ កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី...
video

អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ ហៅជនជាតិដើមភាគតិចសួរនាំ រឿងក្រុមហ៊ុនទ្រីភាព ឈូសឆាយកន្លែងប្រវត្តិសាស្ត្រជនជាតិកួយ

អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ បានអញ្ជើញជនជាតិដើមភាគតិចកួយ ជាង ១០នាក់ ជជែកគ្នាស្វែងរកដំណោះស្រាយករណីក្រុមហ៊ុន ទ្រី ភាព ឈូសឆាយកម្ទេចតំបន់សន្លុងស្លដែក ដែលជាកន្លែងប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច  កួយ។
video

ក្រុមហ៊ុនទ្រីភាព ឈូសឆាយតំបន់ប្រវត្តិសាស្ត្រជនជាតិដើមភាគតិចកួយ អស់រាប់សិបហិកតារនៅខេត្តព្រះវិហារ

ក្រុមហ៊ុនទ្រីភាព បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយកន្លែងប្រវត្តិសាស្ត្រ បញ្ជាក់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ។ ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅរស់នៅ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចោទក្រុមហ៊ុនទ្រីភាព ថា បានបំផ្លាញទីកន្លែងអាស្រ័យផល ទឹកស្ទឹង ដីព្រៃពនេចរ...
video

ពលរដ្ឋខេត្តកណ្តាលរងគ្រោះ អភិវឌ្ឍវាលយន្តហោះថ្មីខ្លាចការសម្លុត និងគំរាមកំហែង

ពលរដ្ឋរងគ្រោះពីគម្រោងកសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្កណ្តាល នៅតែស្ទាក់ស្ទើរ និងខ្លាចអាជ្ញាធរធ្វើបាប មិនហ៊ានទៅជួបអាជ្ញាធរជំនាញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ពលរដ្ឋខ្លះនៅតែបន្តដេកយាមដី និងបិទផ្លូវទំនប់ក្បែរដីស្រែ រយៈ ៥ថ្ងៃ មកហើយ។ ពលរដ្ឋរងគ្រោះឱ្យដឹងថា  អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងឱ្យក្រុមពលរដ្ឋ ជួបអាជ្ញាធរ តែពលរដ្ឋបដិសេធ ព្រោះភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង។
video

លោក ហូ សិទ្ធី បដិសេធថា សំណង់ធំស្កឹមស្កៃលើចំណីមាត់ព្រែកស្រែអំបិល មិនមែនជារបស់លោកនោះទេ

នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី គឺលោក ហូ សិទ្ធី បានចេញលិខិតបំភ្លឺ ចំពោះការផ្សាយ របស់ សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលបានចុះផ្សាយថា លោក ហូ សិទ្ធី មានជាប់ពាក់ព័ន្ធនឹងសកម្មភាពសង់សំណង់រឹងមាំ រំលោភលើដីមាត់ព្រែកស្រែអំបិល នៃខេត្តកោះកុង ហើយប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។...
video

អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដី ដែលមានសកម្មភាពឈូសឆាយព្រៃកោងកាង នៅឃុំស្រែអំបិល

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានដឹកនាំមន្ត្រីមន្ទីរស្ថាប័នជំនាញចុះពិនិត្យទីតាំងដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានសកម្មភាព ប្រើគ្រឿងចក្រឈូសឆាយនាពេលកន្លងមក។ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ...
video

បទល្មើសឈូសបំផ្លាញព្រៃកោងកាង នៅស្រុកស្រែអំបិល បានបន្តកើតមានអនាធិបតេយ្យ

ពលរដ្ឋរស់នៅស្រុកស្រែអំបិល អះអាងថា សកម្មភាពគ្រឿងចក្រឈូសឆាយបំផ្លាញដីព្រៃលិចទឹក ឬព្រៃកោងកាង ដើម្បីរានដីធ្វើកម្មសិទ្ធិខុសច្បាប់ របស់បុគ្គលមួយចំនួននៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ និងមិនទាន់មានអាជ្ញាធរមូលដ្ឋានទប់ស្កាត់នោះឡើយ។ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់បានឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រ និងរថយន្តដឹកដី ជាច្រើនគ្រឿង បានធ្វើសកម្មភាពជីកប្រឡាយ និងឈូសបំផ្លាញដីព្រៃកោងកាង ឬលិចទឹក ដែលជាជម្រកត្រីបន្តពូជនៅត្រង់ចំណុចអង្កាំ ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។
video

សង្គមស៊ីវិល និងអ្នកវិភាគថា អ្នកមានអំណាចជាអ្នកទទួលផលធំពីដីជាង ៣ពាន់ហិកតារដែលសុំកាត់ចេញតំបន់ការពារខេត្តមណ្ឌលគិរី

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងថា ឧកញ៉ា និងអ្នកមានអំណាចធំៗ គឺជាអ្នកដែលទទួលបានប្រយោជន៍ធំ ពីដីធ្លីជាង ៣ពាន់ហិកតារ ដែលអាជ្ញាធរខេត្តមណ្ឌលគិរី ស្នើសុំកាត់ចេញពីដែន ជម្រកសត្វព្រៃណាំលៀរ កាលពីពេលកន្លងមកនោះ គឺផលទាំងនោះមិនបានមកដល់ពលរដ្ឋក្នុងតំបន់ឡើយ។ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១...
video

សាធារណៈជន កំពុងចាំមើលប្រសិទ្ធភាពរបស់អភិបាលស្រុកកោះកុង តម្រូវឲ្យអ្នកពាក់ព័ន្ធរុះរើសំណង់ និងកាយដីចេញពីមាត់ព្រែកតាតៃ

ពលរដ្ឋរស់នៅខេត្តកោះកុង កំពុងរង់ចាំមើលប្រសិទ្ធភាព នៃការដាក់បទបញ្ជា របស់អភិបាលស្រុកកោះកុង ដែលតម្រូវឲ្យម្ចាស់ទីតាំងដីចំនួន ៥កន្លែង រុះរើសំណង់ខុសច្បាប់សង់លើមាត់ព្រែក និងដីដែលចាក់លុបចំណីព្រែក នៅក្នុងឃុំតាតៃ ថា តើនឹងទទួលបានលទ្ធផលកម្រិតណា?។ រដ្ឋបាលស្រុកកោះកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ បានតម្រូវអ្នកជាប់ពាក់ព័ន្ធ ត្រូវរុះរើសំណង់អត់ច្បាប់សង់ប៉ះពាល់ដីចំណីមាត់ព្រែក និងត្រូវកាយដីចេញពីចំណីព្រែកតាតៃ...
video

ពលរដ្ឋឃុំតាតៃ ស្នើឲ្យអភិបាលខេត្តកោះកុង បង្ក្រាបបទល្មើស ...

ពលរដ្ឋរស់នៅភូមិអន្លង់វ៉ាក់ ក្នុងខេត្តកោះកុង អះអាងថា សកម្មភាពជីកកាយដីបំផ្លាញបរិស្ថានជើងភ្នំ និងការដឹកដីចាក់លុបចំណីព្រែកនៅឃុំតាតៃ ក្នុងស្រុកកោះកុង បានកើតឡើងដោយសារតែឈ្មួញដី               ឃុបឃិតជាមួយមន្ត្រីខិលខូចមួយចំនួន នៃរដ្ឋបាលខេត្តកោះកុង។ ប្រភពដដែលឲ្យដឹងថា សកម្មភាពល្មើសទាំងនេះ បានកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រី ពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធណាមួយនៃរដ្ឋបាលខេត្តកោះកុង ចុះបង្ក្រាប ឬហាមឃាត់នោះទេ។

MEDIA FEEDS

Popular

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប...