មន្ត្រីសង្គមស៊ីវិលថា មេដឹកនាំបក្សកាន់អំណាចប្រើភាសាមិនស្របនឹងផ្លូវច្បាប់របស់កម្ពុជាមិនត្រូវបានផ្តន្ទាទោស ខណបក្សប្រឆាំងរងការធ្វើទុកបុកម្នេញធ្ងន់ធ្ងរ
ក្រុមសិទ្ធិមនុស្សក្នុងស្រុករិះគន់ថា ការប្រើសារនយោបាយរបស់អ្នកដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនតែងរំលោភបំពានផ្លូវច្បាប់ជាញឹកញាប់ ប៉ុន្តែមិនត្រូវបានផ្តន្ទាទោសពីតុលាការកម្ពុជាទាល់តែសោះ។ មន្ត្រីការពារសិទ្ធិមនុស្សរបស់សហគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា គណបក្សជំទាស់តែងរកការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ បើទោះបីជាសារនយោបាយរបស់ពួកគេមិនបានរំលោភបំពានលើផ្លូវច្បាប់ក៏ដោយ។ លោកថា បញ្ហានេះគឺមិនអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជាបានទេ ទាល់តែដោះស្រាយតាមបែបនយោបាយទើបជាមធ្យោបាយល្អ។ លោក...
ក្រុមអ្នកតស៊ូរមតិថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ
ក្រុមបញ្ញវន្តនៅក្រៅប្រទេស សំដែងការសោកស្តាយចំពោះ រដ្ឋសភា និងរដ្ឋាភិបាល ឯកបក្ស កំពុងធ្វើច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានការកម្រឹត វិន័យខ្លាំងពេកដល់ ពលរដ្ឋ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា...
លោក ហ៊ុន សែន ប្រកាសធ្វើនាយករដ្ឋមន្ត្រីរហូតដល់លោកលែងចង់ធ្វើ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា លោកនឹងធ្វើនាយករដ្ឋមន្ត្រីជារៀងរហូត ពោលគឺរហូតទាល់តែលោកលែងចង់ធ្វើ។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ថ្លែងនាឱកាសនេះ លោកហ៊ុន...
អ្នកវិភាគថា ការបង្កើតបក្សថ្មីដើម្បីត្រឹមតែធ្វើជាបក្សប្រឆាំង មិនមែនជាអ្នកនយោបាយមានសមត្ថភាពដឹកនាំប្រទេសទេ
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា បើការបង្កើតគណបក្សនយោបាយមួយ គ្រាន់តែបង្កើតឡើងសម្រាប់ធ្វើតែជាគណបក្សប្រឆាំង មិនមែនជាអ្នកនយោបាយវៃឆ្លាតទេ ហើយក៏មិនអាចទៅដឹកនាំប្រទេសបាន ដែរ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកនយោបាយដែលឆ្លាត ព្រមទាំងមានទស្សនៈវែងឆ្ងាយក្នុងការដឹកនាំប្រទេស គឺបង្កើតគណបក្សដើម្បីទៅប្រកួតប្រជែងយកអំណាចពី ពលរដ្ឋ...
សង្គមស៊ីវិលថា ការផ្តល់វ៉ាក់សាំងគួរធ្វើឡើងឲ្យមានសមធម៌ និងមិនមានការរើសអើង
សង្គមស៊ីវិលបានលើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ដោយចាក់ទៅលើថ្នាក់ដឹកនាំ ពលរដ្ឋមន្ត្រីរាជការ និងប៉ូលិស ទាហាន ជាដើមនោះ ត្រូវធ្វើឡើងដោយត្រឹមត្រូវ ប្រកបដោយសមធម៌ និងមិនមានការរើសអើង។ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៤ ខែមីនាថា ការផ្តល់វ៉ាក់សាំង...
អ្នកវិភាគថា មន្ត្រីជាន់ខ្ពស់កម្ពុជាដណ្តើមគ្នាចាក់វ៉ាក់សាំងអង់គ្លេសខណៈវ៉ាក់សាំងចិនត្រូវប្រកាសចាក់ឲ្យប្រជាពលរដ្ឋ
អ្នកឃ្លាំមើលនិយាយថា ការដណ្តើមវ៉ាក់សាំងអង់គ្លេស សហការ ផលិតជាមួយប្រទេសឥណ្ឌា របស់មន្ត្រីកម្ពុជា ជាការបង្ហាញឲ្យឃើញ ពីទង្វើរើសអើងលើប្រជាពលរដ្ឋ និងប្រកាន់បក្ខពួក។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ករណីអគ្គលេខាធិការរដ្ឋសភា លោក...
អ្នកវិភាគថា ព្រឹត្តិការណ៍វិលចូលស្រុក៩វិច្ឆិកា ជាកាដូដ៏ល្អសម្រាប់លោក ហ៊ុន សែន ចាប់ហែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា
អ្នកវិភាគនៅក្រៅសុ្រកអះអាងថា ការកាត់លោក សម រង្ស៊ី ជាពិសេស ក្រុមមន្ត្រីជាន់ខ្ពស់៨នាក់ផ្សេងទៀត ដែលស្និទ្ធនឹងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារពី២០ឆ្នាំដល់២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺកើតឡើង ដោយសារបុព្វហេតុសារនយោបាយក្ដៅៗអំឡុងព្រឹត្តិការណ៍៩វិច្ឆិកា២០១៩នោះឯង។ អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...
លោក កឹម សុខា ថា ទោះកម្ពុជាមានលទ្ធភាពអាចជួយខ្លួនឯងក៏ដោយ ក៏មិនអាចខ្វះការជ្រោមជ្រែងពីប្រទេសជាមិត្តបានដែរ
មេបក្សគណក្សសង្គ្រោះជាតិលោក កឹម សុខា អះអាងថា ទោះបីជា កម្ពុជាមានលទ្ធភាព និងបានខិតខំជួយខ្លួនឯងក៏ដោយ ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមានស្ទើរតែគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងការជួយដោះស្រាយនូវវិបត្តិនានាកន្លងមក។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជាបានជួបពិភាក្សាជាមួយ អ្នកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ។
Human Rights Watch ថ្កោលទោសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង
អង្គការ Human Rights Watch ចាត់ទុក ការផ្តន្ទាទោស អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន៨រូបផ្សេងទៀត គឺជាការដាក់ទោយ៉ាងសាហាវ ក្នុងបំណងសម្លាប់ជីវិតនយោបាយ និងបិទផ្លូវមិនឱ្យពួកគេអាចវិលត្រឡប់ចូលកម្ពុជាវិញបាន។ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី លោក...
បញ្ញវន្តខ្មែរនៅក្រៅប្រទេសថា ច្បាប់ស្តីពីកូវីដ១៩របស់រដ្ឋាភិបាលធ្វើឡើងក្នុងចេតនាពង្រឹងអំណាចបន្ថែម
ក្រុមអ្នកតស៊ូមតិ រិះគន់ថា ច្បាប់ដែលរដ្ឋាភិបាលកម្ពុជាបានង្កើតឡើងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គឺមានលក្ខណៈយុទ្ធសាស្ត្រដើម្បីពង្រឹងអំណាចផង និងឆ្លៀតឱកាសបំបិទសិទ្ធិសេរីភាពបញ្ចេញមតិដោយការចាប់បង្ខំផង។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការបង្កើតច្បាប់ តែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែលោកថា...