Tuesday, June 15, 2021

ព័ត៌មានអន្តរជាតិ

video

ចិនប្រតិកម្មជាខ្លាំងករណីអាមេរិកហុំព័ន្ធសេដ្ឋកិច្ចលើសមុទ្រចិនខាងត្បួង

គេពុំអាចដឹងថា សមុទ្រចិនខាងត្បូងដែលកំពុងតានតឹងជាខ្លាំងរវាងអាមេរិកនិងចិនអាចនឹងផ្ទុះសង្រ្គាម នៅពេលណានោះទេ។ ពីមួយថ្ងៃទៅមួយសកម្មភាពនៃការបង្ហាញអំណាចកងទ័ព ដាក់គ្នារវាងប្រទេសមហាអំណាចទាំង២នេះ កាន់តែខ្លាំងឡើងៗគឺអស់ពីអាមេរិកធ្វើ សមយុទ្ធ ដល់វេនចិនម្ដង។ ឥឡូវនេះ ដល់វេនចិនម្ដង គឺកងទ័ពប្រជាជនចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំដល់ទៅ ៤ទីតាំង ដោយប្រើប្រាស់ នាវាចម្បាំងជាច្រើនគ្រឿងដោយបាញ់ កាំជ្រួច អន្តរទ្វីបទៀតផង។
video

ប្រមុខការទូតចិន-វៀតណាមជួបគ្នាអំពីជម្លោះដែនសមុទ្រក្នុងវត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង

នៅទីបំផុតរដ្ឋន្ត្រីការបរទេសចិន លោក វ៉ាងយី បានសម្រេចធ្វើដំណើរមកជាន់ទឹកដីព្រំដែន ចិន -វៀតណាម ដែល ព្រំដែនគោកនេះហើយធ្លាប់ត្រូវកងទ័ពចិននាំទ័ពរាប់ម៉ឺននាក់ចូលលុកលុយ កាលពីសង្រ្គាមឆ្នាំ១៩៧៩ គឺភ្លាមៗបន្ទាប់រដ្ឋាភិបាលសង្គមនិយមវៀតណាមលើកទ័ពទៅ ផ្ដួលរំលំរបប កម្ពុជាប្រជាធិបតេយ្យនៃពួកឧទ្ទាមខ្មែរក្រហម។ របបអាវខ្មៅខ្មែរក្រហមដែលបក្សកុម្មនិស្តចិនគាំទ្រ បានឡើងកាន់កំណាចដោយចុងកាណុង នៅថ្ងៃទី១៧មេសា១៩៧៥។  គេហទ័ព China Military.com បានចុះផ្សាយនៅថ្ងៃទី២៥សីហានេះថា...
video

អាមេរិក និងចិន បង្ហាញកម្លាំងយោធា នៅអាស៊ីប៉ាស៊ីហ្វិច

ចិននិងអាមេរិក នៅឆ្ងាយពីគ្នាណាស់ ប៉ុន្តែអាមេរិក បានដាក់ពង្រាយទ័ពនិង សព្វាវុធ ពាស់ពេញ ពិភពលោក ទៅហើយ។ ប្រទេសចិន ទោះជាពុំទាន់មានសក្ដានុពលកងទ័ព ស្មើអាមេរិក ក៏ដោយប៉ុន្តែ ប្រទេសមហាយក្សនៅអាស៊ីមួយនេះ កំពុងតែដើរគំរាមកំហែង ប្រទេសក្នុងតំបន់។ ប្រទេសដែលចិន គំរាម និងធ្វើសកម្មភាពកងទ័ពមុនគេ គឺទៅលើប្រទេសឥណ្ឌា ដោយ ចិនចំរុលទ័ព ទៅចូលខាងក្នុងនៃព្រំដែនឥណ្ឌា។...
video

អាមេរិកលក់យន្ដហោះF-35អោយអារ៉ាប់រួមបន្ទាប់ពីប្រទេសនេះមានទំនាក់ទំនងការទូត នឹង អ៊ីស្រាអែល

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានសម្រេច លក់យន្ដហោះF-35និងយន្ដហោះ ដ្រូនជាច្រើនគ្រឿងទៅអោយប្រទេសអារ៉ាប់រួមដែលជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនៃការបង្កើតចំណងទាក់ទងការទូតរវាងអ៊ីស្រាអែល និងអារ៉ាប់រួមដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន។ ប្រភពពីសេតវិមានដែលស្រង់មកចុះផ្សាយដោយគេហទំព័រynetnews.com ចុះផ្សាយថា ការដែលសហរដ្ឋអាមេរិកសម្រេចលក់   យន្ដហោះចម្បាំងទៅអោយប្រទេសអារ៉ាប់រួមនេះ គឺដោយសារតែមានការឯកភាពផងដែរពីរដ្ឋាភិបាលអ៊ីស្រាអែល ហើយវាជាផ្នែកមួយដែលអ៊ីស្រាអែលជួយអន្ដរាគមន៍ដើម្បីជាជំនួយក្នុងការប្រើប្រាស់យន្ដហោះនេះសម្រាប់ប្រទេសអារ៉ាប់រួមនេះ និងដើម្បីសន្តិសុខតំបន់។ យន្តហោះ F-35 គឺជាប្រភេទយន្តហោះចម្បាំងរបស់អាមេរិក ដែលមាន សមត្ថភាព...
video

កូរ៉េ​ខាងត្បូង និង អាមេរិក​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ក្រោម​ក្រសែភ្នែក​កូរ៉េខាងជើង

កងទ័ពសហរដ្ឋអាមេរិក និងកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំរបស់ខ្លួនជាថ្មីម្ដងទៀតបើទោះបីប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ក៏ដោយ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asian Review ដែលចុះផ្សាយ នៅថ្ងៃអង្គារទី១៨ ខែសីហានេះបានបញ្ជាក់ថា សមយុទ្ធនៃប្រទេសទាំងពីរ គឺជាលើកដំបូងនៅពេលនេះបន្ទាប់ពីបានលុបចោលគម្រោងនៃការធ្វើសមយុទ្ធម្ដងទៅវិញកាលពីបីខែមុននេះព្រោះតែប្រទេសកូរ៉េខាងត្បូងធ្លាក់ក្នុងកូវីដ១៩។ ប្រភពដដែលបានបញ្ជាក់ទៀតថា សមយុទ្ធនេះ នឹងបិទបញ្ចប់នៅថ្ងៃ២៨សីហា ។ សហរដ្ឋអាមេរិក...

អង្គការ​ជាតិ​និង​អន្ដរ​ជាតិ​សម្រុក​សុំ​ចុះឈ្មោះ​ដាក់​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​ភូមា​ថ្ងៃ៨វិច្ឆិកា២០២០

​ ប្រទេស​ភូមា​នឹង​ឆ្លងកាត់​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ម្តង​ទៀត​នៅ​ថ្ងៃទី៨ ខែវិច្ឆិកា២០២០ ដែល​ការបោះឆ្នោត​នេះ​ធ្វើឡើង​ទាំង​ការបោះឆ្នោត​ប្រធានាធិបតី បោះឆ្នោត​សភា និង​បោះឆ្នោត​សភា​ប្រចាំ​តំបន់។អតីត​របប​សឹក​មួយ​នេះ​បាន​ឆ្លងកាត់​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ដំបូង​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៥។ ការបោះឆ្នោត​នៅ​ឆ្នាំ​នោះ​ក្រោយពី​ពួក​យោធា​បានសម្រេច​បញ្ចប់​របប​របស់​ខ្លួន​ដែល​គ្រប់គ្រង​ប្រទេស​ជាង​កន្លះ​សតវត្ស។ អ្នកស្រី អ៊ុង​សាន​ស៊ូ​ជី គឺជា​ជើងឯក​តែមួយគត់​នៃ​ប្រទេស​នេះ​ដែល​បាន​ស្កាល់​រស់​ជាតិ​នៃ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ និង​ក្នុង​ពន្ធនាគារ​ជាច្រើន​ទសវត្ស ក្រោយពី​បក្ស​របស់​អ្នកស្រី​ត្រូវ​បាន​ពួក​យោធា​ប្លន់​យក​អំណាច​ម្ដងទៀត​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ១៩៩០ ដែល​នៅពេល​នោះ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី។ក្រោយពី​ពួក​យោធា​ប្លន់​អំណាច​ភ្លាម...

នាវាចម្បាំង​ក្រិច​បើក​បុក​នាវាចម្បាំង​តួ​កគី​បង្ក​ភាព​តានតឹង​នៅ សមុទ្រ Mediterraneanខាងកើត​

នៅទីបំផុត នាវាចម្បាំង​របស់​ប្រទេស​ក្រិច​បានសម្រេច​បើក​បុក​នាវាចម្បាំង​របស់​តួ​កគី ដែល​កើតឡើង​នៅ​លើ​ដែនសមុទ្រ Mediterranean ខាងកើត។ នេះ​បើ​តាម ប្រភព​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ក្រិច​ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដកស្រង់​ចុះផ្សាយ​នៅ​ថ្ងៃសុក្រ​ទី១៤ ខែសីហា​នេះ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្ដាហ៍​នេះ...

ឥណ្ឌា និង​ចិន​បើក​ការចរចា​ញឹកញាប់ តែ​ឥណ្ឌា​នៅតែ​មិន​ទុកចិត្ត​ដោយ​បញ្ជា​ឱ្យ​កងទ័ពត្រៀម​សង្រ្គាម​ជាមួយ​ចិន

​បេសកជន​ការទូត និង​យោធា​នៃ​ប្រទេស​ចិន​-និង​ឥណ្ឌា​តែងតែ​ជួប​ប្រជុំ​នឹងគ្នា​ជា​ញឹកញាប់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី១៥មិថុនា​ក្នុង​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។តាម​ការសង្កេត​ស្ថានភាព​ព្រំដែន​ឥណ្ឌា​-ចិន ទោះបី​មាន​សភាព​ស្ងប់ស្ងាត់​ក៏ដោយ​ប៉ុន្ដែ​កងទ័ព​ចិន និង​ឥណ្ឌា​នៅតែ​ត្រៀម​ដើម្បី​ប្រយុទ្ធ​គ្នា។ នៅ​ថ្ងៃទី១៣សីហា​នេះ ឯង​អគ្គរដ្ឋទូត​ឥណ្ឌា លោក Vikram Misri ប្រចាំ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​លោក Liu Jianchao ទទួលបន្ទុក​កិច្ចការ​បរទេស...

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ Joseph Biden រើស​យក​សមាជិកព្រឹទ្ធសភា ភេទ​ស្រី ជា​ដៃគូ​សម្រាប់​តំណែង​អនុ​ប្រធានា ធិបតី​

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​បក្ស ប្រជា​ធិប តេយ្យ លោក Joseph Biden បានសម្រេច​ចិត្ត​រើស​យក​បេក្ខជន​ភេទ​ស្រី ជា​ដៃគូ​របស់​លោក​សម្រាប់​តំណែង​អនុ​ប្រធានា​ធិប តី ពី​និវេសនដ្ឋាន​របស់​លោក ក្នុង​រដ្ឋ Delaware ប៉ែក​ខាង​កើ​តស.រ​. អា។

វ៉ាក់សាំង​ប្រឆាំង COVID​-19 អាច​នឹង​មាន​ចាប់ពី​ចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១

​មិនថា​ឡើយ ប្រទេស​រុស្ស៊ី​មួយ​ទេ ដែល​អះអាង​ថា​ខ្លួន​នឹង​មាន​វ៉ាក់សាំង ដែល​ជា​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វិដ​-១៩ ។ រុស្ស៊ី​បាន​អះអាង​ទៀត​ថា​ខ្លួន​បាន​ធ្វើ​តេ​សលើ​កទី៣ហើយ ទៅលើ​មនុស្ស ដោយ​បង្ហាញថា វ៉ាំ​ក់​សាំង​«Sputnik V»ពិតជា​មានប្រសិទ្ធភាព។ចំណែក​ឯប្រទេស​អាមេរិក អាល្លឺម៉ង់ អង់គ្លេស បាំ​រាំង ចិន ជប៉ុន ឥណ្ឌា ថៃ...

MEDIA FEEDS

Popular

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក...