ក្រុមអ្នកតស៊ូរមតិថា បក្សកាន់អំណាចឆ្លៀតធ្វើអាជីវកម្មនយោបាយក្នុងពេលផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា គណបក្សប្រជាជនកម្ពុជា របស់គ្រួសារត្រកូលហ៊ុន បានឆ្លៀតធ្វើអាជីវកម្មនយោបាយ ឃោសនាឲ្យពលរដ្ឋបោះឆ្នោតឲ្យខ្លួនសម្រាប់អាណត្តិឆ្នាំ ២០២២ និង២០២៣ ព្រមទាំងឆ្លៀតឱកាស ឡង់សេ លោក ហ៊ុន ម៉ាណែត ពីចម្ងាយផងដែរ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ...
ក្រុមអ្នកតស៊ូរមតិថា ផែនការចែកថវិការបស់រដ្ឋាភិបាលកម្ពុជា មិនមែនជំនួយសង្គមទេ គឺការឃោសនានយោបាយប៉ុណ្ណោះ
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលកំពុង ខ្វះខាតនោះទេ ប៉ុន្តែជំនួយទាំងនោះគឺជាផែនការផ្ដោតលើការឃោសនានយោបាយតែប៉ុណ្ណោះ ហើយលុយ២០ ទៅ៣០ដុល្លារ នេះទៀតសោត ក៏មិនអាចដោះស្រាយអ្វីបានដែរ។
ការអះអាងនេះធ្វើឡើងបន្ទាប់រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តកម្មវិធីផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋដែលមានសមាជិកគ្រួសារស្លាប់ដោយសារជំងឺCovid-19 កន្លងមក។
មេបក្សប្រឆាំងថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯងនោះទេ
ប្រធានបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពលោក កឹម សុខា ត្អូញត្អែរថា ទោះបីលោកមិនមានសិទ្ធិធ្វើនយោបាយតែលោក មិនបិទភ្នែកសំងំសុខតែម្នាក់ឯង មិនគិតតែពីបក្ខពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជម្លោះ និងមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសេរីភាពមិនទាន់ពេញលេញ លោក កឹម សុខា បានសរសេរលើទំព័រFacebook របស់លោកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១...
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា មន្ត្រីបក្សកាន់អំណាចមិនគួរប្រើសម្តីបែបប្រជាភិថុតិទៅកាន់ពលរដ្ឋខ្មែរបន្តទៀតនោះទេ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសម្តីរបស់មន្ត្រីបក្សកាន់អំណាចដែលថា «ក្រុមប្រឆាំងមិនបានជួយអ្វីដល់ពលរដ្ឋសម្បីតែមួយរៀល» គឺជាការប្រើពាក្យសម្តីបែបប្រជាភិថុតិ មិនដឹងច្បាប់ទម្លាប់ និងកាតព្វកិច្ច តួនាទីរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដែលត្រូវជួយសង្គ្រោះពលរដ្ឋក្នុងពេលដែលពួកគេកំពុងតែដាច់ស្បៀងនៅពេលនេះ។
អភិបាលរងក្រុងភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថាក្រុមអ្នកប្រឆាំងរដ្ឋាភិបាលមិនបានជួយលុយសូម្បីតែមួយរៀល រួមទាំងកម្លាំង...
សង្គមស៊ីវិលថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា បានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពី សហគមន៍អន្តរជាតិ ចំពោះការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះកន្លងមក។
អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែឧសភា នេះថា មិនមែនជារឿងចម្លែកទេ ដែលស្ថានបេសកកម្មកម្ពុជា...
ក្រុមអ្នកតស៊ូរមតិថា សាលក្រមកាត់ទោសសកម្មជនបរិស្ថានរបស់តុលាការក្រុងភ្នំពេញ គឺជាការកាត់ក្តីដោយអយុត្តិធម៌
ក្រុមបញ្ញវន្តនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD បានថ្កោលទោសដាច់អហង្ការ ចំពោះតុលាការក្រុងភ្នំពេញ ដែលបានប្រកាសសាលក្រម ដោយកាត់ទោសឲ្យសកម្មជនបរិស្ថាន ៦រូបជាប់ពន្ធធនាគារ និងពិន័យជាទឹកប្រាក់ផងនោះថា ជាអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សូមជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ...
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា សកម្មជនបរិស្ថានមិនបានធ្វើសកម្មភាពបំផ្លាញសង្គមជាតិ និងប្រព្រឹត្តផ្ទុយពីច្បាប់ទេ
ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថា សកម្មភាពរបស់យុវជនចលនាមាតាធម្មជាតិ ក៏ដូចសកម្មភាពសកម្មជនបរិស្ថានដែលបានធ្វើសកម្មភាពការពារបរិស្ថានកន្លងមក មិនបានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា នោះទេ។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ខ្លួន ដែលបានកាត់ទោសឲ្យសកម្មជនបរិស្ថានរបស់អង្គការចលនាមាតាធម្មជាតិ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ នៅថ្ងៃពុធ នេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស...
មន្ត្រីបក្សប្រឆាំងថា ពលរដ្ឋ និងអ្នកនយោបាយខ្មែរ មិនត្រូវទុកទឹកដីរបស់ខ្លួនឲ្យបរទេសជិតខាងរៀបចំជំនួសនោះទេ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ទឹកដីខ្មែរ បាត់បង់ក៏ដោយសារពលរដ្ឋ ពេលបានទឹកដីមកវិញ ក៏ដោយសារពលរដ្ឋដែរ ដូច្នេះក្នុងនាមជាជនជាតិមានទឹកដីពិតប្រាកដមួយ មិនត្រូវបណ្តែតបណ្តោយឲ្យបរទេសជិតខាង គិតគូរវាសនាទឹកដីខ្មែរ ជំនួសខ្មែរម្ចាស់ប្រទេសនោះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរនៅលើគណនី Facebook របស់លោក នៅថ្ងៃទី៤ ខែឧសភា...
ប្រធានបក្សឆាំងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក
មេដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗខ្លួននោះទេ។
ប្រធានបក្សប្រឆាំងដែលកំពុងរឹតត្បិតសេរីភាពលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្វីៗត្រូវតែចាប់ផ្តើមចេញពីការផ្សះផ្សារវាង ខ្មែរ...
បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ពលរដ្ឋខ្មែរពិតជាអកុសលណាស់ ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ
ក្រុមអ្នកតស៊ូរមតិ ត្អូញត្អែរថា ពលរដ្ឋខ្មែរ ពិតជាអកុសលខ្លាំងណាស់ ដែលមានមេដឹកនាំដូចជាលោក ហ៊ុន សែន កំពុងធ្វើពលរដ្ឋមានការស្រេកឃ្លាន និងទឹកភ្នែកគ្រប់ទីកន្លែង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣...















