នាយករដ្ឋមន្ត្រីថៃអនុញ្ញាតអោយនិស្សិតធ្វើបាតុកម្មនៅថ្ងៃទី១៩កញ្ញា
រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចាដែលជាអតីតមេដឹកនាំរដ្ឋប្រហាឆ្នាំ២០១៤ បានអនុញ្ញាតអោយនិស្សិតប្រើប្រាស់ សួន Sanam Luang នៅទីក្រុងបាងកកដើម្បីធ្វើមហាប្រជុំ នយោបាយ។ នេះបើតាមការចុះផ្សាយរបស់ កាសែតបាកកប៉ុសិ្តនៅថ្ងៃទី១៥កញ្ញានេះ។
ក្រុមសហព័ន្ធនិស្សិតដើម្បីសេរីភាព បានប្រកាសប្រមូលផ្ដុំគ្នា ដោយឡើងមកពីតាមខេត្ត មកជួបជុំគ្នា នៅក្រុងបាងកក នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីបង្ហាញការតស៊ូមតិរបស់ពួកគេ ទាមទារអោយមានការរុះរើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧...
សហភាពអឺរ៉ុបព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពអ្នកស្រីអ៊ុងសានសូជីដោយសារឃុបឃិតនឹងពួកយោធា
អ្នកស្រីអ៊ុងសានសូជី ទំនងក្លាយជាមនុស្សដំបូងគេ ដែលសភាសហភាពអឺរ៉ុប បានសម្រេចព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពរបស់អ្នកស្រី ដោយសារត្រូវបានចោទថាបានឃុបឃិតនឹងពួកយោធាក្នុងការបង្កើតការសម្លាប់និងធ្វើទុក្ខទោសទៅលើសហគមន៍ម៉ូស្លីមរូហ៊ីងយ៉ា។
តាមសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សភាសហភាពអឺរ៉ុកាលពីថ្ងៃទី១០ ខែកញ្ញាបានសម្រេចព្យួរឈ្មោះ អ្នកស្រីអ៊ុងសានសូជីពីក្រុមអ្នកឈ្នះពានរង្វាន់សិទ្ធិមនុស្ស កម្រិតអន្តរជាតិខ្ពស់បំផុតនេះ ដោយសារតែអ្នកស្រី បរាជ័យមិនបានជួយទប់ស្កាត់ ពួកយោធាដែលបានវាយបង្រ្កាបទៅលើ ក្រុមមូស្លិមរ៉ូហ៊ីងយ៉ាហើយបណ្ដាលអោយស្លាប់ជាច្រើនរយនាក់។
អង្គការលើកលែងទោសអន្តរជាតិចាត់សិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដូចគ្នាទៅនឹងសិទ្ធិមនុស្សក្នុងរបប ប៉ុល ពត
មន្ត្រីជាន់ខ្ពស់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិវហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការធ្វើទុក្ខបុកម្នេញ និងជាការគម្រាមកំហែងទៅដល់ក្រុមអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក Ming Yu Hah នាយកប្រតិបត្តិរងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងក្រុមអ្នកតវ៉ាទាំងនោះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ត្បិតនេះជាអំពើខុសទៅនឹងច្បាប់របស់កម្ពុជាខ្លួនឯងផង និងខុសទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សជាសកលនៅលើពិភពលោកផង។
ឡាវកំពុងរងហានិភ័យដោយសារជំពាក់បំណុលចិនធ្ងន់ធ្ងរ
ប្រទេសលាវឈរស្ទើរលែងនឹងហើយដោយសារបំណុលចិន។ កាលពីសប្តាហ៍មុន ទស្សនាវដ្តីអាមេរិកាំងឈ្មោះ The Diplomat ចុះផ្សាយអត្ថបទថា ប្រទេសលាវ មានសល់ធន ធាន ជាទុនតម្កល់ទុកនៅបរទេសសម្រាប់ធានាអធិបតេយ្យក្នុងការដោះដូរសងគេតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។
រដ្ឋអំណាចលាវ បាត់បង់ចំណូលដោយសារជម្ងឺ កូវិដ−១៩។ ចំណែកឯបំណុលចិនវិញក៏កាន់តែកើន ព្រោះរកលុយសងការប្រាក់ធនាគារចិនមិនទាន់ ដែលជម្រុញមិនត្រឹមតែរដ្ឋា ភិបាលទេ គឺប្រទេសទាំងមូលជំពាក់បំណុលបរទេស ជា ពិសេសចិន។
ប្រមុខការទូតអាមេរិកប្រាប់សមភាគីអាស៊ាន កុំបណ្ដោយឱ្យចិនដើរលើក្បាល
ទំនាក់ទំនង ចិន និងសហរដ្ឋអាមេរិក មិនអាចរកពេលចរចាជាមួយគ្នា បានទេអំពីជម្លោះសមុទ្រចិនខាងត្បូងព្រោះតែក្រុងប៉េកាំង កំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃដើមខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតីចិន ស៊ីជីនពីង បាននិយាយកាលពីថ្មីៗនេះថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងនឹងធូរស្រាលវិញ គឺលុះត្រាតែលោក ដូណាល់ត្រាំ ចាញ់ឆ្នោត។ ក្នុងន័យនេះហើយដែលរដ្ឋការរបស់លោក ដូណាល់ត្រាំ...
វៀតណាមដាស់តឿនឱ្យសមាជិកអាស៊ានពង្រឹងជំហរ ករណីជម្លោះសមុទ្រចិនខាងត្បូង
កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានចាប់ផ្ដើមហើយនៅថ្ងៃទី៩កញ្ញានេះ ដោយមានរយៈពេល៤ថ្ងៃ។ កិច្ចប្រជុំនេះ ក្រោមការសម្របសម្រួល ដោយរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ដែលក្នុងនាមជាប្រធានសមាគមអាស៊ានសម្រាប់ឆ្នាំ២០២០នេះ។ នេះជាកិច្ចប្រជុំតាមOnline។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅឆ្នាំនេះ មានរបៀបវារៈចំនួន៣ធំៗ គឺបញ្ហាជំងឺកូវិដ-19 បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាសហគមន៍រ៉ូហីងយ៉ា។ ប៉ុន្តែជាការកត់សំគាល់ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham...
ចិនប្រាប់អាមេរិកអោយដកខ្លួនចេញពីជម្លោះឥណ្ឌា-ចិន
ចិន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពតានតឹងជាខ្លាំងទាំងការទូត សេដ្ឋកិច្ច និងផ្នែកយោធា។ នៅថ្ងៃសុក្រទី៤ ខែកញ្ញានេះ សារព័ត៌មាន Newsweek បានចុះផ្សាយថា ចិនបានអំពាវនាវសុំអោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីចម្លោះ ព្រំដែនឥណ្ឌា-ចិន ដែលក្រុងប៉េកាំងមើលឃើញថា ក្រុងវ៉ាស៊ីនតោន បានកំពុងលូកដៃចូលផ្ទៃក្នុងជម្លោះនៃប្រទេសជិនខាងនឹងគ្នា។
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅប្រទេឥណ្ឌា លោក...
អាមេរិកថាចិនបង្កើនវត្តមានយោធានៅសមុទ្រចិនខាងត្បូងកាន់ធំខណៈបង្កើនក្បាលគ្រាប់នុយក្លែអ៊ែរទ្វេដង
ចិនជាមហាយក្សនៅអាស៊ីដែលមានប្រជាជនជាង១ពាន់៤រយលាន នាក់ ហើយប្រទេសកុម្មុយនិស្តមួយនេះ បានពុះពារជំងឺកូវិដ១៩ បានដោយជោគជ័យមុនគេទាំងអស់។
ប៉ុន្តែក្នុងអំឡុងពិភពលោកជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ចិនត្រូវគេរាយការណ៍មកថាបានបង្កើនការចំណាយទៅលើ វិស័យយោធានិងបង្កើនសក្ដានុពល កាន់តែខ្លាំង ក្នុងការគំរាមកំហែងក្នុងតំបន់។
គោលដៅដែលចិន គំរាមជាខ្លាំងគឺមាន៤ទីតាំងនៅអាស៊ី ទីមួយនៅ សមុទ្រចិនខាងត្បូង ដែនដីកោះតៃវ៉ាន់ ជម្លោះព្រំដែនជាមួយឥណ្ឌា...
ក្រសួងការពារជាតិអាមេរិកថាចិនរៀបចំផែនការចង់លើកទ័ពកាន់កាប់កោះ តៃវ៉ាន់
តៃវ៉ាន់ដែលជាដែនដីកោះមួយនៅអាស៊ីខាងកើត កំពុងតែប្រឈមនឹងការគំរាមលើកទ័ពលុកលុយពីសំណាក់កងទ័ពប្រជាជនចិន។ ដែនដីកោះមួយនេះ បានបែកចេញពីការគ្រប់គ្រងរបស់ក្រុងប៉េកាំង នៅឆ្នាំ១៩៤៩ ដោយសារសង្រ្គាមស៊ីវិល។
ដែនកោះនេះ តែងតែរកគំរាមកំហែងពីប្រទេសចិន ដោយ គំរាមលើកទ័ពចូលកាន់កាប់តៃវ៉ាន់ បើនៅតែមិនទទួលយកគោលនយោបាយ ប្រទេសមួយប្រព័ន្ធដូចនឹងទីក្រុងហុងកុង។ តែយ៉ាងណា តៃវ៉ាន់ ក៏មានរដ្ឋាភិបាល មានអាជ្ញាធរដែនដី មានស្ថាប័នជាតិធំៗ ដូចជាក្រសួងការពារជាតិ ជាដើម...
អាមេរិកសន្យាជួយតៃវ៉ាន់ឱ្យមានកម្លាំងសេដ្ឋកិច្ចកាន់តែខ្លាំងដោយមិនយល់មុខទុកអោយចិនឡើយ
សហរដ្ឋអាមេរិកសន្យាជួយតៃវ៉ាន់ឱ្យមានកម្លាំងសេដ្ឋកិច្ចកាន់តែខ្លាំងនិងក្លាយជាដៃគូកាន់តែច្រើនជាមួយនឹងប្រទេសជាច្រើន ជាពិសេសជាមួយនឹងអាមេរិក បើទោះជាចិនដាក់សម្ពាធលើតៃវ៉ាន់កាន់តែខ្លាំងក៏ដោយ។
យោងតាមសារព័ត៌មាន Latin Times បានចុះផ្សាយថា សហរដ្ឋអាមេរិក តាមរយៈ ឧបការីក្រសួងការបរទេស David Stilwell បានប្រកាសថាបើកការចរចាបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ជាមួយតៃវ៉ាន់ ដោយជួយស្វែងរកការពង្រឹងចំណងទាក់ទង ជាមួយដែនកោះមួយនេះ។ ឧបការី David...















