28 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ធម្មនុញ្ញ៖ ការ​កែ​ធម្មនុញ្ញ​បន្ថែម​មិន​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​និង​របប​រាជា​និយម​ឡើយ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​គាំទ្រ​ទាំងស្រុង​ដោយ​គ្មាន​សំឡេង​ជំទាស់ ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​មាត្រា និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ដោយ​អះអាង​ថា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​រាជា​និយម​នៅ​កម្ពុជា​នោះ​ទេ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ...

សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​គ្រឿងញៀន​ជិត​២០០​តោន​និង​សារធាតុ​គីមី​ផ្សំ​ជិត​៣០០​តោន

សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​នេះ សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ និង​ផលិត​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ...

អាជ្ញាធរ​រារាំង​កូដករ​ក្រុមហ៊ុន​ណាហ្គា​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ​តវ៉ា

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​បន្ត​ទៀត​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​បញ្ចប់​បញ្ហា ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ពួកគេ​ធ្វើ​ការ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​នោះ​ទេ។ កម្មករ​និយោជិត​ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ បាន​នាំគ្នា​ចេញ​តវ៉ា​នឹង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សាជាថ្មី​ទៀត​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា៖ ពលរដ្ឋ​ខ្មែរ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ អះអាង​ថា ពលរដ្ឋ​ជិត ៨០% បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ភាគី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣...

មេធាវី៖ តំណាង​អយ្យការ​សួរ​លោក កឹម សុខា រុញ​ឱ្យ​ធ្លាក់​ក្នុង​គម្រោង​ដែល​គេ​ត្រៀម​ទុក

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​សំណួរ​ទៅ​កាន់​លោក កឹម សុខា...

លោក ហ៊ុន សែន ថា​នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​ទេ ខណៈ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរ​ការ​មិន​ដូច​គ្នា​ដែរ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា នយោបាយ​គ្មាន​ស្តង់ដារ​ពិតប្រាកដ​នោះ​ទេ ចំណែក​ឯ​ប្រជាធិបតេយ្យ​ក៏​មាន​ដំណើរការ​មិន​ដូច​គ្នា​នោះ​ដែរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ មេដឹកនាំ​ដែល​ញាំញី​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម...

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា...

អាមេរិក​អំពាវនាវ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី ប្រកប​ដោយ​តម្លាភាព

សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១...

លោក សុន ឆ័យ ថា​មិន​សុំទោស គ.ជ.ប ដោយសារ​ជា​បណ្តឹង​នយោបាយ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ អះអាង​ថា បណ្ដឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្ដឹង​រូបលោក គឺជា​រឿង​នយោបាយ...

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​១២-១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​បញ្ហា​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន...

ព័ត៌មានថ្មីៗ