28 C
Phnom Penh

TAG

ហ៊ុន សែន

មេដឹកនាំ​បក្ស​កាន់​អំណាច​សារភាព​ពី​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ

អតីត​មេ​កម្មាភិបាល​របប​វាល​ពិឃាត​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សារភាព​ថា ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ប៉ែន សុវណ្ណ គឺ​លោក​ជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក ប៉ែន សុវណ្ណ និង​បញ្ជូន​តាម​យន្តហោះ​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀតណាម ដោយសារ​លោក ប៉ែន សុវណ្ណ មាន​ផែនការ​ក្បត់​គណបក្ស​កុម្មុយនីស្ត​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ...

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​មីយ៉ាន់ម៉ា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា គោលបំណង...

លោក ហ៊ុន សែន រំឭក​ថា​កងទ័ព​វៀតណាម​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប ប៉ុល ពត ជា​កិច្ចការ​មនុស្សធម៌​ធំធេង

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពី​សំណាក់​កងទ័ព​វៀតណាម គឺជា​កិច្ចការ​មនុស្សធម៌​ដ៏​ធំធេង​នៅ​លើ​ពិភពលោក ហើយ​ជាង​នេះ​ទៀត រូបលោក​ផ្ទាល់​ក៏​មិន​មែន​ជា​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​ដែរ។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា មិន​មែន​មក​ដេក​សោយ​សុខ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ គឺ​ពួកគេ​បាន​លះបង់​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ច្រើន​ណាស់ ដើម្បី​សង្គ្រោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា ថា​ជា​ការ​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចាត់​ទុក​ទស្សនកិច្ច​ជា​ឯកតោ​ភាគី​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន ថា​ជា​បេសកកម្ម​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា និង​កំពុង​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន​ទាំងមូល។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៣ មករា ថា ការ​ទទួលស្គាល់​របប​សឹក​ខុសច្បាប់​ភូមា...

លោក សម រង្ស៊ី ចង់​ចូលរួម​សវនាការ​ជំនួស​លោក កឹម សុខា បើ​លោក ហ៊ុន សែន បើក​ផ្លូវ

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេចវេស​ពី​ដីកា​របស់​តុលាការ បាន​លើកឡើង​ថា បើសិនជា​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន យល់ព្រម​បើក​ផ្លូវ​ដើម្បី​ឱ្យ​លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ លោក​សុខចិត្ត​ចូលរួម​សវនាការ​នៅ​តុលាការ​ជំនួស​លោក កឹម សុខា ក្នុង​សប្ដាហ៍​ក្រោយ​នេះ។ ការ​លើកឡើង​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩...

បទវិភាគ៖ តើ​លោក សម រង្ស៊ី កំពុង​ដើរ​លើ​ផ្លូវ​ប្រឆាំង ឬ​ស្រប​នឹង​បំណង​របស់​លោក ហ៊ុន សែន ក្នុង​ការ​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ?

បំណង​របស់​លោក ហ៊ុន សែន ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​ដឹង និង​ឃើញ​ច្បាស់​នឹង​ភ្នែក តែ​លោក សម រង្ស៊ី ដែល​ជា​សហ​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឱ្យ​គេ​មាន​សំណួរ​អំពី​ជំហរ និង​សកម្មភាព​នយោបាយ​របស់​គាត់​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​ការ​ចាកចេញ​របស់​គណបក្ស​ភ្លើង​ទៀន​របស់​គាត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ សំណួរ​ដែល​បាន​កើតឡើង​នោះ គឺ​តើ​លោក សម រង្ស៊ី កំពុង​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា?

៣៧​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី បុរស​ខ្លាំង​កម្ពុជា​រំលោភ​រដ្ឋធម្មនុញ្ញ​និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ

កាល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ គិត​មក​ដល់​ថ្ងៃ​នេះ គឺជា​រយៈពេល ៣៧​ឆ្នាំ​ដែល​បុរស​ខ្លាំង​កម្ពុជា​នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ដែល​អ្នក​តាមដាន​សង្គម​លើកឡើង​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ។ បុរស​ខ្លាំង​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ ហើយ​ក៏​កាន់​អំណាច​បាន​យូរ​ជាងគេ កម្រ​មាន​មេដឹកនាំ​ណា​ធ្វើ​បាន​ណាស់។ បុរស​ខ្លាំង​កម្ពុជា ត្រូវ​បាន​គេហទំព័រ Wikipedia សរសេរ​ថា​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​៤០ ដែល​កាន់​អំណាច​យូរ​ជាងគេ​លើ​ពិភពលោក។ បុរស​ខ្លាំង​កម្ពុជា​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ដោយ​មិន​មាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​នោះ​ទេ...

ផែនការ​កម្ពុជា​យក​ពួក​យោធា​ភូមា​ចូលរួម​ប្រជុំ​និង​ចាត់ទុក​មេ​រដ្ឋប្រហារ​ជា​នាយករដ្ឋមន្ត្រី​ជា​ចំណុច​រុញ​ឱ្យ​អាស៊ាន​បែកបាក់

រឿង​ដ៏​អាម៉ាស់​មួយ​ធ្លាក់​មក​លើ​កម្ពុជា គឺ​ការ​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​គ្រោងទុក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។ តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ អាច​មក​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​អាស៊ាន​មួយ​ភាគធំ​ធ្វើ​ពហិការ​ប្រជុំ ដោយសារ​តែ​កម្ពុជា​ដែល​មាន​ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ព្យាយាម​អូស​តំណាង​របប​សឹក​ភូមា មក​ចូលរួម​ប្រជុំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​យោធា Wunna Maung Lwin ហើយ​បើ​អាច​ធ្វើ​បាន គឺ​កម្ពុជា​នឹង​អូស​យក​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​ឃាតក​ដៃ​ប្រឡាក់​ឈាម​របស់​ជនជាតិ​ភូមា​រាប់​ពាន់​នាក់ មក​ចូលរួម​ប្រជុំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ...

អតីត​ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េ​ខាងត្បូង ប្រកាស​វិល​ចូល​ស្រុក​វិញ

អតីត​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​របស់​លោក​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ក្ដី។ អតីត​ប្រធាន​ចលនា​យុវជន​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មករា នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា លោក​ត្រូវ​មក​រួម​រស់​ជាមួយ​ក្រុម​គ្រួសារ​វិញ ហើយ​លោក​ក៏​មិន​ចង់​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ទៀត​ក្រៅពី​ប្រទេស​កំណើត​របស់​ខ្លួន​នោះ​ដែរ។ លោក​បាន​លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ ប្រទេស​សេរី​ចង់​ឃើញ​កម្ពុជា​សម្បទាន​នយោបាយ​និង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ការ​ស្វះស្វែង​របស់​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​នៅ​កម្ពុជា​ចូល​ជួប​សួរ​សុខទុក្ខ និង​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាមួយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​នេះ គឺ​បង្ហាញ​ថា​ប្រទេស​លោកសេរី​បន្ត​ឆន្ទៈ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ​មួយ​ឡើងវិញ។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ថា​សកម្មភាព​ជួប​ជជែក​សួរ​សុខទុក្ខ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ គឺជា​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ក៏​ជា​សញ្ញា​ប្រាប់​ទៅ​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​មិន​នៅ​ឯកោ​ទេ ទោះ​សិទ្ធិ​ពួកគេ​កំពុង​រង​ការ​គំរាមកំហែង​ក៏ដោយ។ លោក សេក សុជាតិ បាន​លើកឡើង​ថា ទំនាក់ទំនង​នោះ​អាច​ជា​ការ​លើក​ទឹកចិត្ត​អ្នក​ប្រជាធិបតេយ្យ​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន ហើយ​អាច​បន្ត​ឆន្ទៈ​យ៉ាង​ណា​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស...

Latest news