27 C
Phnom Penh

TAG

អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន​គួរតែ​សើរើ​ឡើង​វិញ

ក្នុង​ស្ថានភាព​ដែល​ប្រទេស​ភូមា ជា​សមាជិក​អាស៊ាន​បង្ក​អស្ថិរភាព​ក្នុង​តំបន់ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​សមាគម​អាស៊ាន ពោល​គឺ​ធម្មនុញ្ញ​អាស៊ាន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧបករណ៍​របស់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ធ្វើជា​ឈ្នាន់​របស់​ខ្លួន​ដើម្បី​តោង​អំណាច ឬ​ក៏​ធ្វើ​រដ្ឋប្រហារ ក៏​ព្រោះ​តែ​មិន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការ​តំបន់​នេះ​ឡើយ។ ជាក់ស្ដែង របប​សឹក​ភូមា​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ គឺ​ពួកគេ​មិន​មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ ថា​នឹង​រង​ទណ្ឌកម្ម​ពី​ប្រទេស​ក្នុង​សមាគម​អាស៊ាន ព្រោះ​តែ​មាត្រា​មួយ​នៃ​ធម្មនុញ្ញ​អាស៊ាន​បាន​ចែង​មិន​ឱ្យ​សមាជិក​ណា​មួយ​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង ឬ​ចូល​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​ខ្លួន​ឡើយ។ មាត្រា​នេះ គឺ​ចែង​អំពី​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន (non-interference policy)។ ដោយសារតែ​គោលនយោបាយ​នេះ​ហើយ សមាជិក​អាស៊ាន​ឯ​ទៀត​សឹងតែ​មិន​ហ៊ាន​លូក​ដៃ​ចូល​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា​នោះ​ទេ ខណៈ​របប​សឹក​ប្រទេស​នេះ​កាន់តែ​គឃ្លើន​បង្ក្រាប​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​មិន​ញញើត​ឡើយ។ ដោយ​មើល​ឃើញ​បែប​នេះ លោក Saifuddin Abdullah...

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។ ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។ គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។ តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។...

អាស៊ាន​សម្រេច​បង្កើត​ប្រេសិត​ពិសេស​ដើម្បី​ភូមា បន្ទាប់ពី​អាមេរិក​ព្រមាន

នៅ​ទីបំផុត សមាគម​អាស៊ាន​បាន​សម្រេច​ជា​ផ្លូវការ​តែងតាំង​ប្រធាន​ក្រុម​ប្រេសិត​ពិសេស គឺ​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​នៃ​ប្រទេស​ព្រុយណេ គឺ​លោក Erywan Yusof បន្ទាប់ពី​អាមេរិក​ព្រមាន​ថា​បើ​អាស៊ាន​ពុំ​អាច​បង្កើត​ក្រុម​នេះ​បាន​ទេ គឺ​អាមេរិក​អាច​នឹង​ទាញ​បញ្ហា​ប្រទេស​ភូមា​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត។ សេចក្ដី​រាយការណ៍​របស់​កាសែត​ជប៉ុន Nikkei Asia បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ទីបំផុត​បាន​សម្រេច​ដោយ​មតិ​រួមគ្នា​តែងតាំង​លោក Erywan Yosof ឲ្យ​ទៅ​បង្កើត​ការិយាល័យ​នៃ​ក្រុម​ប្រេសិត​ពិសេស​អាស៊ាន​នៅ​ក្នុង​ទឹកដី​ភូមា ហើយ​បុរស​នេះ​ត្រូវ​ដឹកនាំ​ប្រតិភូ​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការចរចា​នយោបាយ និង​ឈាន​ទៅ​ដល់​ការ​បញ្ចប់​អំពើ​ហិង្សា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា របប​សឹក​ភូមា​ក៏​បាន​ទទួល​យក​តំណាង​មកពី​ប្រទេស​ព្រុយណេ​នេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ៩​ប្រទេស...

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។ ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។ សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ...

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ សហរដ្ឋ​អាមេរិក​ក៏​ពុំ​ទាន់​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ខ្លាំងក្លា​ដែរ។ ចំណែក​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ ក៏​សហរដ្ឋ​អាមេរិក​ពុំសូវ​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​ទីនោះ​ដូច​ពេលនេះ​ដែរ។ ក្នុង​កាលៈទេសៈ​នេះ​ហើយ ទំនង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​នឹង​ផលវិបាក​ថែមទៀត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បារម្ភ​ថា អាច​បណ្តាល​ឱ្យ​មាន​ការ​បែកបាក់​រវាង​សមាជិក​អាស៊ាន ហើយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​តំបន់​មួយ​នេះ។ បើ​ទោះបីជា​កម្ពុជា​បាន​អះអាង​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ជា​ប្រទេស​ដែល​មិន​ទាមទារ និង​បាន​លើក​ទឹកចិត្ត​ដល់​វិធីសាស្ត្រ​នៃ​ការចរចា​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចង់​បាន​របស់​ភាគី​ចិន...

របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក​អំពី​សមុទ្រ​ចិន​ខាងត្បូង ភូមា និង​បញ្ហា​ជំងឺ​កូវីដ

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក កំណត់​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៤ កក្កដា នេះ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ video conference។ នេះ​បើ​តាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ កក្កដា ហើយ​ស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post។ កិច្ចប្រជុំ​នេះ គឺ​ជា​លើកដំបូង​ចាប់តាំង​ពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។ កិច្ចប្រជុំ​នេះ គ្រោង​ធ្វើឡើង​កាលពី​ខែ​ឧសភា...

ប្រធាន​អាស៊ាន​ជាន់​ទឹកដី​ភូមា​ជួប​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

សមាគម​អាស៊ាន​មាន ១០​ប្រទេស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេស​ភូមា​ផង​ដែរ។ សមាគម​នេះ​បាន​បញ្ចេញ​នូវ​ផែនការ​ប្រាំ​ចំណុច​របស់​ខ្លួន​តាមរយៈ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ មេសា។ ផែនការ​ប្រាំ​ចំណុច គឺ​ក្នុង​នោះ​បាន​កំណត់​បញ្ជូន​ប្រេសិត​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ប៉ុន្តែ​បាន​ខកខាន​ដោយសារតែ​អាស៊ាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេដឹកនាំ​ខ្លះ​ប្រឆាំង​នឹង​ការ​ដែល​អាស៊ាន​លូកដៃ​ស៊ី​ជម្រៅ​ក្នុង​រឿង​ភូមា។ ឥឡូវ​នេះ ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១ គឺ​ប្រទេស​ព្រុយណេ។ ក្នុង​ឋានៈ​ប្រធាន​អាស៊ាន ប្រទេស​នេះ​បាន​សម្រេច​បញ្ជូន​រដ្ឋមន្ត្រី​ម្នាក់​ទៅ​ប្រទេស​ភូមា​ដោយ​មិន​អើពើ​ពួក​យោធា​គំរាមកំហែង​អំពី​អស្ថិរភាព​ក្នុង​ប្រទេស​នោះ​ទេ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ទី​២ នៃ​ប្រទេស​ព្រុយណេ គឺ​លោក Dato Erzwan Pehin Yusof និង​អគ្គលេខាធិការ​អាស៊ាន Lim...

Latest news